Saturday, October 15, 2016

ផលប្រយោជន៍នៃកសិកម្ម


      
  កសិកម្ម គឺជាការដាំដុះ និងការចិញ្ចឹមសត្វ។ អ្នកដែលដាំដុះ ឬ ចិញ្ចឹមសត្វ គេហៅថាកសិករ ឬ កសិការ។ផលដែលបានមកពីការធ្វើកសិកម្មគេហៅថា កសិផល តែពាក្យកសិផលគេច្រើនសំដៅលើផលដែលបានមកពីការដាំដុះដំណាំជាងការចិញ្ចឹមសត្វ។ កសិកម្មផ្តល់ផលប្រយោជន៍៥យ៉ាងចំពោះមនុស្សជាតិ។ ទី១ កសិកម្មបង្កើតការងារនិងផ្តល់ប្រាក់ចំណូលដល់ប្រជាជនរាប់លាននាក់ដោយផ្ទាល់និងដោយប្រយោល។ ទី២ កសិកម្មផ្តល់ម្ហូបអាហារដូចជាគ្រាប់ធញ្ញជាតិ ស៊ុត សាច់ បន្លែ ផ្លែឈើ សម្រាប់ចិញ្ចឹមមនុស្សទូទាំងពិភពលោក។ ទី៣ កសិកម្មនូវផ្តល់សម្ភារៈប្រើប្រាស់តាមរយៈការកែច្នៃវត្ថុធាតុដើមចេញពីកសិកម្ម​ នៅក្នុងសិប្បកម្ម និង ឧស្សាហកម្មដើម្បីផលិតវត្ថុប្រើប្រាស់ដូចជា  កប្បាស និង សូត្រសម្រាប់ធ្វើសម្លៀកបំពាក់ ជ័រកៅស៊ូសម្រាប់ធ្វើសំបកកង់រថយន្ត ធុងទឹក ស្បែកជើង ជាដើម។  ទី៤ កសិផលមួួយចំនួនអាចកែច្នៃជា អេតាណុល ថាមពលអគ្គីសនី ប្រេងម៉ាសូតជាដើម។ ដំណាំកសិកម្មមួយចំនួនដូចល្ហុងខ្វង ដូងប្រេងជាដើម អាចកែច្នៃជាប្រងម៉ាសូតដែលជាប្រភពថាមពល និងជំនួសប្រេងសាំងបាន ។មិនត្រឹមតែប៉ុណ្ណោះទេ ទី៥ កសិកម្មផ្តល់វត្ថុធាតុដើមសម្រាប់ធ្វើជាឱសថព្យាបាលជំងឺ។
  


Friday, October 14, 2016

ជីវជាតិ និង ជីជាតិ

ជីវជាតិ គឺជាធាតុដែលមាននៅក្នុងអាហារដើម្បីឲ្យមនុស្ស និង សត្វរស់រាន និង លូតលាស់។ ធាតុក្នុងអាហារសំខាន់ៗរបស់មនុស្សនិងសត្វមានដូចជា ប្រូតេអ៊ីន លីពីត ថាមពល វីតាមីន រ៉ែ ជាដើម។ អាហារមានជីវជាតិមានសារធាតុចិញ្ចឹមគ្រប់គ្រាន់និងធ្វើឲ្យសារពាង្គកាយមានសុខភាពល្អ។
ជីជាតិ គឺជាធាតុដែលមាននៅក្នុងដីធ្វើឲ្យដំណាំដុះលូតលាស់ល្អ។ ជីជាតិជាអាហាររបស់រុក្ខជាតិដើម្បីដុះលូតលាស់។ ដីដែលមានជីជាតិជាដីសំបូរទៅដោយ អាសូត(N) ផូស្វ័រ(P) ប៉ូតាស្យូម(K) រ៉ែ ដែក ម៉ាញ៉េស្យូម សង្ហ័សី ជាដើម។
          ដូច្នេះ ជីវជាតិជាធាតុសំខាន់ដែលមាននៅក្នុងអាហាររស់មនុស្ស និងសត្វ។ ជីជាតិជាធាតុសំខាន់ដែលមានក្នុងអាហាររបស់រុក្ខជាតិ។ ដីដែលមានជីជាតិធ្វើឲ្យដំណាំដុះលូតលាស់ល្អ ហើយផលនៃដំណាំនោះក្លាយជាអាហារដ៍មានជីវជាតិសម្រាប់មនុស្សសត្វ ព្រោះអាហារទាំងនោះមានផ្ទុកប្រូតេអ៊ីន វីតាមីន ថាមពល ជាដើម។ កាកសំណល់នៃការបរិភោគរបស់មនុស្ស និង សត្វ បានក្លាយជាជី ដែលធ្វើឲ្យដីមានជីជាតិល្អឡើងវិញ។



គុណនាមក្នុងភាសាខ្មែរនិងអង់គ្លេស

នៅក្នុងភាសាអង់គ្លេស គុណនាម ដែលបញ្ជាក់ន័យឲ្យនាមតែងតែនៅពីខាងមុខនាមនោះជានិច្ច។ តែក្នុងភាសាខ្មែរ គុណនាម បញ្ជាក់ន័យឲ្យ​នាមមួយទៀតភាគច្រើននៅពីក្រោយនាមដែលត្រូវបញ្ជាក់ឲ្យនោះ។​ ឧទាហរណ៏៖  Yellow (គុណនាម) ពណ៍លឿង  book (នាម) សៀវភៅ ។ បើយើងផ្សំពាក្យបញ្ចូលគ្នាគឺ Yellow book (សៀវភៅពណ៍លឿង)។  នៅក្នុងភាសាខ្មែរយើងពាក្យផ្សំមួយចំនួនក៍ប្រើដូចភាសាអង់គ្លេសដែរ។ ឧទាហរណ៏៖  ឧត្តម( គុណនាម) មានន័យថា ខ្ពស់ ឬ ខ្ពង់ខ្ពស់។ មន្ត្រី (នាម) អ្នករាជការដែលមានកិត្តិយស។ឧត្តមមន្រ្តី (នាម) មន្រ្តីថ្នាក់ខ្ពស់។ នេះជាឧទាហរណ៏​បង្ហាញគុណនាម(ឧត្តម)ដែលបញ្ជាក់ន័យឲ្យនាមស្ថិតនៅពីខាងមុខនាម(មន្រ្តី)ដែលត្រូវបញ្ជាក់ ។

ដូច្នេះ គុណនាម ដែលបញ្ជាក់ន័យឲ្យនាម នៅក្នុងភាសាអង់គ្លេស ស្ថិតនៅពីខាងមុខនាមដែលវាបញ្ជាក់ជានិច្ច។ ចំនែកភាសាខ្មែរ គុណនាមដែលបញ្ជាក់ន័យឲ្យនាមភាគច្រើននៅពីក្រោយនាម ហើយមានមួយចំនួននៅខាងមុខនាមដែរ។

Sunday, January 10, 2016

Wiz Khalifa - See You Again ft. Charlie Puth [Official Video] Furious 7 Soundtrack



ហាងលក់ ចំណីអាហារនិងភេសជ្ជៈ

ចំណីអាហារល្អបំពេញតួនាទី៣យ៉ាងគឺ បំបាត់សេចក្តីស្រែកឃ្លាន បំពេញចំណង់ចំណូលចិត្ត(ផ្តលរសជាតិឆ្ញាញ់) និង ទ្រទ្រង់សុខភាព(ថាមពល ប្រូតេអីន វីតាមីន និងសារធាតុរ៉ែ)។
ផលិតផលចំណីអាហារ និង ភេសជ្ជៈល្អត្រូវមានលក្ខណៈចាំបាច់៣យ៉ាង៖
១. សុវត្តិភាព( អនាម័យ គ្មាន បាក់តេរី មេរោគ ជាតិពុល ឬ សារជាតិបង្ករគ្រោះថ្នាក់ដល់សុខភាព)
២. រសជាតិ ( រសជាតិឆ្ញាញ់)
៣. គុណភាព (ល្អ ស្រស់  មានសារធាតុចិញ្ចឹមផ្តល់អត្ថប្រយោជន៍ដល់សុខភាព)
កត្តាកំណត់ជោគជ័យនៃអាវីវកម្មលក់ចំណីអាហារនិងភេសជ្ជៈគឺ ផលិតផលចំណីអាហារល្អ( សុវត្តិភាព រសជាតិ គុណភាព) ទីតាំងហាង (តំបន់សំបូរអតិថិជនគោលដៅ) និង សោភ័ណភាពនៃហាង (ស្រស់ស្អាត ទាក់ទាញភ្នែកអតិថិជន) សេវាកម្ម និង ភាពរាក់ទាក់។
កត្តាខាងលើនិងសុចរិតភាពធ្វើឲ្យហាងមានកិត្តិនាមហើយបើផ្សាយពាណិជ្ជកម្មតាមមធ្យោបាយនានាទៀតនោះ អតិថិជនស្គាល់គាន់តែច្រើន ហាងកាន់តែល្បី ប៉ុន្តែគេគួរពិចារណា ដោយទូទាត់ផលចំនេញដែលបានមកពីកំនើនអតិថិជន និង ចំណាយការផ្សាយពាណិជ្ជកម្ម

កត្តា៦ចំណុចដែលអតិថិជនពិចារណាមុនទិញសម្លៀកបំពាក់




កត្តា៦ចំណុចដែលអតិថិជនពិចារណាមុនទិញសម្លៀកបំពាក់៖
1.     សាច់ក្រណាត់
2.     ពណ៍
3.     ម៉ូត
4.     ទំហំ
5.     ម៉ាក
6.     តម្លៃ


សម្លៀកបំពាក់ដែលអថិតិជនពេញនិយម និង ឲ្យតម្លៃមានលក្ខណៈបីយ៉ាងគឺ គុណភាព  សោភ័ណភាព និង កិត្តិនាម។ សាច់ក្រណាត់កំណត់គុណភាព ហើយ ពណ៍ ម៉ូត និង ទំហំ កំណត់សោភ័ណភាព។ គុណភាព និង សោភ័ណភាព ជាកត្តាកំណត់ ម៉ាក ឬ កិត្តិនាម។

Tuesday, January 5, 2016

ឈូក


ទឹកជ្រោះ


លលកញីឈ្មោល ដោយ មាស ហុកសេង


ស្រណោះដីខ្មែរ / Sronos Dey Khmer - Samouth & Huoy Meas


ក្រឡាហោមគង់


ស៊ិន ស៊ីសាមុត-សម្រែកឈាមខ្មែរ_Som Raek Chheam Khmer_by Sin Sisamouth


ស្ទឹងសែនប៉ារីស ទៀង មុំសុធាវី


ស្ទឹងសែនប៉ារីស ច្រៀងដោយ ហ៊ឹុំុម ស៊ីវន



ស្ទឹងសែនប៉ារីស ដោយ សូ សាវឿន, Steung Sen Paris


ផ្គរប៉ៃលិន​ - បាន​ មុន្នីល័ក្ខ


ផ្គរលាន់ប៉ៃលិន - រស់ សេរីសុទ្ធា


ផ្គរលាន់ប៉ៃលិន ច្រៀងដោយ ទេព បូផា


លាហើយប៉ៃលិន / Lea Huey Pailin - Pen Ran


ជ្រោះពេជ្រចិន្តា - Chrous Pech Chenda - Rous Sereysothea


រំដួលក្រចេះ ច្រៀងដោយ អ៊ាម វន្នី


រំដួលក្រចេះ _ ច្រៀងដោយ ឆន សុវណ្ណរាជ


រំដួលក្រចេះ Romdoul krojes- ច្រៀងដោយ ខេមរ: សិរីមន្ត


រំដួលក្រចេះ - romdoul krojes ច្រៀងដោយ កែវ សារ៉ាត់