កសិកម្ម គឺជាការដាំដុះ និងការចិញ្ចឹមសត្វ។ អ្នកដែលដាំដុះ ឬ ចិញ្ចឹមសត្វ
គេហៅថាកសិករ ឬ កសិការ។ផលដែលបានមកពីការធ្វើកសិកម្មគេហៅថា កសិផល តែពាក្យកសិផលគេច្រើនសំដៅលើផលដែលបានមកពីការដាំដុះដំណាំជាងការចិញ្ចឹមសត្វ។
កសិកម្មផ្តល់ផលប្រយោជន៍៥យ៉ាងចំពោះមនុស្សជាតិ។ ទី១ កសិកម្មបង្កើតការងារនិងផ្តល់ប្រាក់ចំណូលដល់ប្រជាជនរាប់លាននាក់ដោយផ្ទាល់និងដោយប្រយោល។
ទី២ កសិកម្មផ្តល់ម្ហូបអាហារដូចជាគ្រាប់ធញ្ញជាតិ ស៊ុត សាច់ បន្លែ ផ្លែឈើ សម្រាប់ចិញ្ចឹមមនុស្សទូទាំងពិភពលោក។
ទី៣ កសិកម្មនូវផ្តល់សម្ភារៈប្រើប្រាស់តាមរយៈការកែច្នៃវត្ថុធាតុដើមចេញពីកសិកម្ម នៅក្នុងសិប្បកម្ម
និង ឧស្សាហកម្មដើម្បីផលិតវត្ថុប្រើប្រាស់ដូចជា កប្បាស និង សូត្រសម្រាប់ធ្វើសម្លៀកបំពាក់ ជ័រកៅស៊ូសម្រាប់ធ្វើសំបកកង់រថយន្ត
ធុងទឹក ស្បែកជើង ជាដើម។ ទី៤ កសិផលមួួយចំនួនអាចកែច្នៃជា អេតាណុល ថាមពលអគ្គីសនី ប្រេងម៉ាសូតជាដើម។ ដំណាំកសិកម្មមួយចំនួនដូចល្ហុងខ្វង ដូងប្រេងជាដើម អាចកែច្នៃជាប្រងម៉ាសូតដែលជាប្រភពថាមពល
និងជំនួសប្រេងសាំងបាន ។មិនត្រឹមតែប៉ុណ្ណោះទេ ទី៥ កសិកម្មផ្តល់វត្ថុធាតុដើមសម្រាប់ធ្វើជាឱសថព្យាបាលជំងឺ។


No comments:
Post a Comment