Sunday, January 10, 2016
ហាងលក់ ចំណីអាហារនិងភេសជ្ជៈ
ចំណីអាហារល្អបំពេញតួនាទី៣យ៉ាងគឺ បំបាត់សេចក្តីស្រែកឃ្លាន បំពេញចំណង់ចំណូលចិត្ត(ផ្តលរសជាតិឆ្ញាញ់)
និង ទ្រទ្រង់សុខភាព(ថាមពល ប្រូតេអីន វីតាមីន និងសារធាតុរ៉ែ)។
ផលិតផលចំណីអាហារ និង ភេសជ្ជៈល្អត្រូវមានលក្ខណៈចាំបាច់៣យ៉ាង៖
១. សុវត្តិភាព( អនាម័យ គ្មាន
បាក់តេរី មេរោគ ជាតិពុល ឬ
សារជាតិបង្ករគ្រោះថ្នាក់ដល់សុខភាព)
២. រសជាតិ ( រសជាតិឆ្ញាញ់)
៣. គុណភាព (ល្អ ស្រស់ មានសារធាតុចិញ្ចឹមផ្តល់អត្ថប្រយោជន៍ដល់សុខភាព)
កត្តាកំណត់ជោគជ័យនៃអាវីវកម្មលក់ចំណីអាហារនិងភេសជ្ជៈគឺ ផលិតផលចំណីអាហារល្អ(
សុវត្តិភាព រសជាតិ គុណភាព) ទីតាំងហាង (តំបន់សំបូរអតិថិជនគោលដៅ) និង សោភ័ណភាពនៃហាង
(ស្រស់ស្អាត ទាក់ទាញភ្នែកអតិថិជន) សេវាកម្ម និង ភាពរាក់ទាក់។
កត្តាខាងលើនិងសុចរិតភាពធ្វើឲ្យហាងមានកិត្តិនាមហើយបើផ្សាយពាណិជ្ជកម្មតាមមធ្យោបាយនានាទៀតនោះ
អតិថិជនស្គាល់គាន់តែច្រើន ហាងកាន់តែល្បី ប៉ុន្តែគេគួរពិចារណា ដោយទូទាត់ផលចំនេញដែលបានមកពីកំនើនអតិថិជន
និង ចំណាយការផ្សាយពាណិជ្ជកម្ម៕
កត្តា៦ចំណុចដែលអតិថិជនពិចារណាមុនទិញសម្លៀកបំពាក់
កត្តា៦ចំណុចដែលអតិថិជនពិចារណាមុនទិញសម្លៀកបំពាក់៖
1. សាច់ក្រណាត់
2. ពណ៍
3. ម៉ូត
4. ទំហំ
5. ម៉ាក
6. តម្លៃ
សម្លៀកបំពាក់ដែលអថិតិជនពេញនិយម និង
ឲ្យតម្លៃមានលក្ខណៈបីយ៉ាងគឺ គុណភាព សោភ័ណភាព និង កិត្តិនាម។ សាច់ក្រណាត់កំណត់គុណភាព
ហើយ ពណ៍ ម៉ូត និង ទំហំ កំណត់សោភ័ណភាព។ គុណភាព និង សោភ័ណភាព ជាកត្តាកំណត់ ម៉ាក ឬ
កិត្តិនាម។
Saturday, January 9, 2016
Tuesday, January 5, 2016
Monday, January 4, 2016
Subscribe to:
Posts (Atom)




