Friday, September 11, 2020
តើ១បាវស៊ីម៉ង់ត៍ត្រូវការខ្សាច់ , ថ្ម ប៉ុន្មានធុង ?
តើ១បាវស៊ីម៉ង់ត៍ត្រូវការខ្សាច់ , ថ្ម ប៉ុន្មានធុង ? សមាមាត្រស៊ីម៉ង់ត៍ ខ្សាច់ ថ្ម =
១ស៊ីម៉ង់ត៍ +៤ខ្សាច់ + ៦ ថ្ម របៀបលាយបេតុង ជំហានទី១ : យកបរិមាណខ្សាច់ និងស៊ីម៉ង់ត៍
ដូចសមាមាត្រខាងលើ
បន្ទាប់មកលាយយ៉ាងណាឲ្យល្បាយខ្សាច់និងស៊ីម៉ង់ត៍ស្មើសាច់គ្នា(ជំហាននេះមិនទាន់ចាក់ទឹកចូលទេ)៕
ជំហានទី២ : ចាក់ទឹកចូលយឺតៗ ទៅក្នុងល្បាយខ្សាច់-ស៊ីម៉ង់ត៍
ក្នុងពេលជាមួយគ្នានោះដែរយើងក៏លាយល្បាយខ្សាច់- ស៊ីម៉ង់ត៍-ទឹក បណ្ដើរ
ធ្វើយ៉ាងណាឲ្យល្បាយនេះរលាយសព្វចូលគ្នា ៕
សូមកត់សម្គាល់មើលសមាមាត្ររបស់ទឹកធ្វើយ៉ាងណាកុំឲ្យល្បាយរាវពេក និងក៏កុំឲ្យស្ងួតពេក
៕ក្នុងករណីត្រូវការប្រើប្រាស់ថ្ម យើងត្រូវយកថ្ម
ចាក់ចូលល្បាយខ្សាច់ស៊ីម៉ងត៍ដែលបានលាយរួច
បន្ទាប់លាយវាឲ្យសព្វចូលគ្នាទើបអនុញ្ញាត្ដិឲ្យចាក់ទឹកចូលយឺតដូចខាងលើ ៕ ចំណាំ :
បរិវេណសម្រាប់លាយបេតុងយ៉ាងតិចមានទំហំ 3x3 m2 បរិវេណលាយបេតុងត្រូវសម្អាតឲ្យស្អាត
មិនជ្រាបទឹក៕ បរិវេណលាយត្រូវតែមានដំបូលបាំងកំដៅថ្ងៃ ភ្លៀង ហើយសម្ភារ:ទាំងអស់(ខ្សាច់
ថ្ម ស៊ីម៉ងត៍ ទឹក)ត្រូវដាក់នៅជុំវិញបរិវេណលាយបេតុង ហើយរយ:ពេលលាយបេតុងមិនលើសពី
15-20នាទី ៕ តើ១បាវស៊ីម៉ង់ត៍ត្រូវការខ្សាច់ , ថ្ម ប៉ុន្មានធុង ?
👉ចពោះបេតុង M200
(20MPa) : 1បាវ CM – 4 ធុងខ្សាច់- 6 ធុងថ្ម
👉ចពោះបេតុង M250 (25MPa) : 1បាវ CM – 3
ធុងខ្សាច់- 5 ធុងថ្ម
👉ចពោះបេតុង M300 (30MPa) : 1បាវ CM – 2 ធុងខ្សាច់- 4 ធុងថ្ម
👉ចពោះបាយអរ M75 : 1បាវ CM – 10 ធុងខ្សាច់
👉ចពោះបាយអរ M100 : 1បាវ CM – 8
ធុងខ្សាច់ Note: (ធុងដែលប្រើគឺធុងថ្នាំលាបចំនុះ18 លីត)
https://web.facebook.com/KhmerEngineeringKnowledge/photos/a.141877210832453/186339536386220/?type=3&theater
Subscribe to:
Posts (Atom)
