ឥទំ មេ ទានំ ញាតីនំ ហោតុ។
ទានរបស់ខ្ញុំនេះ ចូលមានដល់ញាតិទាំងឡាយ។
រៀនពីតិចទៅច្រើន ពីទូទៅទៅលម្អិត
ឥទំ មេ ទានំ ញាតីនំ ហោតុ។
ទានរបស់ខ្ញុំនេះ ចូលមានដល់ញាតិទាំងឡាយ។
អនិច្ចំ ជាពាក្យក្នុងភាសាបាលី ដែលភាសាសំស្ក្រឹតហៅថា អនិត្យា ប្រែថា មិនទៀង ឬ មិនស្ថិតស្ថេរ ។ ពាក្យនេះតម្រង់ទៅលើការពិតដែលថា ធម៌ទាំងអស់ ដែលតាក់តែងដោយបច្ច័យ (សង្ខារ) មានដំណើរប្រែប្រួលជានិច្ច ។ តាមពិតគ្មានធម៌ឯណា ដែលសាបសូន្យក្នុងទីបំផុតទេ អាការៈខាងក្រៅរបស់វាប៉ុណ្ណោះ ដែលសាបសូន្យ ព្រោះវាផ្លាស់ប្តូរពីធម្មជាតិមួយ ទៅធម្មជាតិមួយផ្សេងទៀត ។ ឧបមាដូចជាស្លឹកឈើ ដែលធ្លាក់ចុះលើដី ហើយរលាយបាត់ទៅ ។ នៅពេលដែលរូបរាង និងវត្តមានរបស់ស្លឹកឈើបានសាបសូន្យទៅ គ្រឿងដែលបង្កើតស្លឹកឈើ បានក្លាយទៅជាលំអងល្អិតៗ ដែលអាចបន្តឲ្យដើមឈើថ្មី កើតឡើង ។
ដកស្រង់ពី https://web.facebook.com/1454914734529270/posts/2173922685961801/?_rdc=1&_rdr
ឱវាទបាតិមោក្ខគាថា
ឯវម្មេ សុតំ សូត្រនេះ (ឈ្មោះធម្មចក្កប្បវត្តនសូត្រ) គឺខ្ញុំ (ឈ្មោះអានន្ទ) បានស្ដាប់មកហើយ យ៉ាងនេះថា៖ សម័យមួយ ក្នុងថ្ងៃ ១៥ កើត ខែអាសាឍ ព្រះពុទ្ធទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី (បច្ចុប្បន្នហៅថា សារនាថ ក្រុងពារាណសី ប្រទេសឥណ្ឌា ) ។ ព្រះពុទ្ធទ្រង់ត្រាស់ហៅ បញ្ចវគ្គិយភិក្ខុទាំងឡាយ (សាវគ្គ ៥ អង្គដែលបានបំរើព្រះពុទ្ធ មុនដែលព្រះអង្គបានត្រាស់ដឹង) ក្នុងទីនោះឯង ឲ្យតាំងចិត្តស្ដាប់នូវភាសិតនេះថា ៖ ម្នាល ភិក្ខុទាំងឡាយ អន្តធម៌ គឺធម៌ជាផ្លូវប្រតិបត្តិអមខាង ដ៏លាមកអាក្រក់ទាំងឡាយពីរប្រការនេះ បព្វជិតមិនគួរសេពគប់ គឺថាមិនគួរប្រព្រឹត្តឡើយ (នេះជាបឋមទេសនារបស់ព្រះពុទ្ធ) ។ អន្តធម៌ ទាំងឡាយ ២ យ៉ាងនោះដូចម្តេច?
ធម៌ណាដែលប្រកបខ្លួនឲ្យជាប់ជំពាក់ដោយកាម ក្នុងកាមទាំងឡាយ ជាធម៌ថោកទាប ជាធម៌របស់អ្នកស្រុក ជាធម៌របស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គលទេ មិនប្រកបដោយប្រយោជន៍ឡើយ ។
ធម៌ណាដែលប្រកប សេចក្ដីលំបាកដល់ខ្លួន ជាហេតុនាំឲ្យលំបាកកាយទទេ មិនមែនជារបស់ អរិយបុគ្គលទេ មិនប្រកបដោយប្រយោជន៍ឡើយ ។
ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រតិបត្តិជាកណ្តាលមិនលាយច្រឡំដោយអន្តធម៌ទាំងឡាយពីរយ៉ាងនេះឯង ដែលតថាគត បានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ (ការឃើញដោយប្រាជ្ញា) ធ្វើឲ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដីដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរំលត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដី ប្រតិបត្តិជាកណ្តាល ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដីដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរំលត់ទុក្ខនោះ តើដូចម្តេច?
អរិយដ្ឋង្គិកមគ្គៈ គឺធម៌ដូចជាផ្លូវ មានអង្គ ៨ ដ៏ប្រសើរនេះឯង (ហៅថា សេចក្ដីប្រតិបត្តិជាកណ្តាល) ។ អដ្ឋង្គិកមគ្គនោះ ដូចម្តេច?
· សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ
· សម្មាសង្កប្ប សេចក្ដីត្រិះរិះត្រូវ
· សម្មាវាចា សម្តីត្រូវ
· សម្មាកម្មន្ត ការងារត្រូវ
· សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ
· សម្មាវាយាម ព្យាយាមត្រូវ
· សម្មាសតិ សេចក្ដីរលឹកត្រូវ
· សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ ។
ម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គនេះឯងដែលហៅថា សេចក្ដីប្រតិបត្តិជាកណ្តាល ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដី ដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរំលត់ទុក្ខ ។
ម្នាលភិក្ខុទាំងឡាយ ជាតិ គឺកិរិយាកើតនៃខន្ធ ជាហេតុនាំមកនូវទុក្ខ ជរា គឺកិរិយាចាស់គ្រាំគ្រានៃខន្ធ ក៏ជាហេតុនាំមកនូវ ទុក្ខ (ព្យាធិ គឺជំងឺដំកាត់ទាំងឡាយ ក៏ជាហេតុនាំមកនូវទុក្ខ) មរណៈ គឺកិរិយាបែកធ្លាយនៃខន្ធ ក៏ជាហេតុនាំមកនូវទុក្ខ សេចក្ដី សោកខ្សឹកខ្សួលទុក្ខទោមនស្ស និងសេចក្ដីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏ជាហេតុនាំមកនូវទុក្ខ កិរិយាប្រកបដោយសត្វនិងសង្ខារ ទាំងឡាយ ដែលមិនជាទីស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ កិរិយាព្រាត់បា្រសចាកសត្វនិងសង្ខារទាំងឡាយ ដែលជាទី ស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ ។ កាលបើចង់បាននូវវត្ថុណាមួយហើយ មិនបាននូវវត្ថុនោះ កិរិយាមិនបាននោះ ក៏ជាហេតុនាំមកនូវទុក្ខ ឧបាទានក្ខន្ធទាំងឡាយ ៥ ដែលតថាគតសម្តែងហើយដោយបំព្រួញ ក៏ជាហេតុនាំមកនូវទុក្ខ កងទុក្ខមាន ជាតិជាដើមនេះ ឈ្មោះថា ទុក្ខអរិយសច្ច ។
ម្នាលភិក្ខុទាំងឡាយ តណ្ហាឯណា ដែលរមែងតាក់តែងនូវភពថ្មី ប្រកបដោយតម្រេកដោយអំណាចនៃសេចក្ដីត្រេក ត្រអាល មានកិរិយារីករាយក្នុងអារម្មណ៍នោះៗ ជាប្រក្រតី តណ្ហានោះដូចម្តេចខ្លះ? (តណ្ហានោះ) គឺកាមតណ្ហា (ចំណង់ក្នុងកាម), ភវតណ្ហា (ចំណង់មានជាតិកំណើត), វិភវតណ្ហា (ចំណង់អស់ជាតិកំណើត) ។ តណ្ហាទាំង ៣ នេះ ឈ្មោះថា ទុក្ខសមុទយអរិយសច្ច ។
ម្នាលភិក្ខុទាំងឡាយ កិរិយារំលត់បង់នូវតណ្ហានោះ ដោយអរិយមគ្គមិនឲ្យមានសេសសល់ កិរិយាលះបង់នូវតណ្ហានោះ កិរិយារលាស់ចោលនូវតណ្ហានោះ កិរិយារួចផុតចាកតណ្ហានោះ កិរិយាមិនមានអាល័យក្នុងតណ្ហានោះឯណា កិរិយារំលត់បង់នូវ តណ្ហា ដោយអរិយមគ្គមិនឲ្យមានសេសសល់ជាដើមនេះឯង ឈ្មោះថា ទុក្ខនិរោធអរិយសច្ច ។
ម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯងដូចម្តេចខ្លះ? គឺ អរិយអដ្ឋងគិកមគ្គ ឬហៅមួយយ៉ាងទៀតថា មជ្ឈិមាបដិបទា (បដិបត្តិផ្លូវខ្សែកណ្តាល ) ។ អរិយអដ្ឋងគិកមគ្គ ជាផ្លូវមានអង្គ ៨ ប្រការ សរុបក៏នៅក្នុងត្រៃសិក្ខា គឺ សីល សមាធិ បញ្ញា ៖
· សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ
· សម្មាសង្កប្ប សេចក្ដីត្រិះរិះត្រូវ
· សម្មាវាចា សម្តីត្រូវ
· សម្មាកម្មន្ត ការងារត្រូវ
· សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ
· សម្មាវាយាម ព្យាយាមត្រូវ
· សម្មាសតិ សេចក្ដីរលឹកត្រូវ
· សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ ។
អដ្ឋង្គិកមគ្គដ៏ប្រសើរនេះឯង ឈ្មោះថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។
កាលត្រាស់ទេសនា នូវលក្ខណៈនៃអរិយសច្ច ៤ ប្រការដូច្នេះហើយ ទើបត្រាស់ទេសនានូវញាណទាំង ៣ ប្រការ គឺសច្ចញ្ញាណ, កិច្ចញ្ញាណ, កតញ្ញាណ ឲ្យទូទៅក្នុងអរិយសច្ច ៤ តទៅទៀត ៖
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខអរិយសច្ច ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខអរិយសច្ច នេះឯង គួរតែកំណត់ដឹងដោយបញ្ញាដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខអរិយសច្ច នេះឯង តថាគតកំណត់ដឹងបានហើយដូច្នេះឡើយ ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខសមុទយអរិយសច្ច ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯងគួរតែលះបង់ ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯង តថាលះបង់បានហើយ ដូច្នេះឡើយ ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធអរិយសច្ច ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯងគួរតែធ្វើឲ្យជាក់ច្បាស់ ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯង តថាគតធ្វើឲ្យជាក់ច្បាស់បានហើយ ដូច្នេះឡើយ ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង គួរតែចម្រើនឲ្យកើតឡើង ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង តថាគតចម្រើនឲ្យកើតបានហើយ ដូច្នេះឡើយ ។
ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញាដែលដឹងច្បាស់ ឃើញច្បាស់ តាមពិត មានបរិវដ្តៈ ៣ (សច្ចញ្ញាណ, កិច្ចញ្ញាណ, កតញ្ញាណ) មានអាការៈ ១២ យ៉ាងនេះ (បរិវដ្តៈ ៣ នោះឯងវិលទៅដូចជាចក្រ ក្នុងសច្ចៈទាំង ៤ គឺក្នុងទុក្ខសច្ច ៣, ទុក្ខសមុទយសច្ច ៣, ទុក្ខនិរោធសច្ច ៣, ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ៣ ។ ផ្សំគ្នាជា ១២ ហៅថាអាការៈ ១២) (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ចទាំងឡាយ ៤ នៅមិនទាន់បរិសុទ្ធល្អ មានដល់តថាគត អស់កាលត្រឹមណា ។ ម្នាលភិក្ខុទាំងឡាយ តថាគតក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្ដីដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រះទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះ នៅឡើយទេ ។ ម្នាលភិក្ខុទាំងឡាយ ក៏បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់តាមពិត មានបរិវដ្តៈ ៣ មានអាការៈ ១២ យ៉ាងនេះ (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ចទាំងឡាយ ៤ នេះ បរិសុទ្ធល្អ មានដល់តថាគត ក្នុងកាលណា ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្ដីដឹងឯទៀតក្រៃលែង ជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិ ទេព និងមនុស្សដ៏សេស ក្នុងកាលណោះឯង ។ ក៏បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់តថាគត ដូច្នេះថា សេចក្ដីរួចផុតវិសេសរបស់តថាគត មិនប្រែ ត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ ។
ព្រះត្រៃបិដក > វិនយបិដក > មហាវគ្គ (សៀវភៅភាគ៦ ទំព័រទី២៨)
Setting the Wheel of Dhamma in Motion: Dhammacakkappavattana Sutta (SN 56:11)
พระไตรปิฎก เล่มที่ ๑๙ พระสุตตันตปิฎก เล่มที่ ๑๑ สังยุตตนิกาย มหาวารวรรค ธัมมจักกัปปวัตตนวรรคที่ ๒
Se1pte1mb88eur 7o2,u ri200m19ed ·
Shared with Public
យោងតាមអ្នកប្រាជ្ញក្រិច ៖ គ្មានអ្វីមួយកើតឡើងចេញពីភាពទទេគ្មានអ្វីសោះឡើយ ហើយ គ្មានអ្វីមួយបាត់ទៅសូន្យទទេឡើយ គ្រាន់តែប្រែប្រួល ផ្លាស់ប្តូរពីអ្វីមួយទៅអ្វីមួយផ្សេងទៀត។យោងតាមពុទ្ធដីការ៖ អ្វីៗកើតពីហេតុបច្ច័យ អ្វីមួយកើតឡើងពីអ្វីៗជាច្រើនទៀតផ្សំផ្គំគ្នា ហើយអ្វីៗមួយប្រែប្រួលផ្លាស់ប្តូរ ប្រែក្លាយជាអ្វីមួយថ្មី។ យោងតាមច្បាប់រក្សាម៉ាស និង ថាមពល ÷ ធាតុ និង ថាមពល មិនអាចបង្កើត និង បំផ្លាញបានឡើយគ្រាន់តែប្រែប្រួល ផ្លាស់ប្តូរ(អនិច្ចំ)។ វត្ថុ មនុស្ស សត្វ រុក្ខជាតិ ឬអ្វីៗគ្រប់យ៉ាង បង្កើតដោយធាតុ និង ថាមពលផ្តំគ្នា រួចបែកធ្លាយ ប្រែប្រួល ផ្លាស់ប្តូរ ហើយផ្តំគ្នាឡើងវិញចុះឡើងៗ។ ឧទាហរណ៍ទីមួយ÷ ធាតុ និង ថាមពល ដែលផ្តំគ្នាចូលរួមបង្កើតផែនដី មានជា អមតៈ តែផែនដីមិនអមតៈឡើយ ព្រោះពេលធាតុ និង ថាមពលបែកចេញពីគ្នា ឬ ប្រែប្រួល នោះក៍លែងមានផែនដីដែរ។ឧទាហរណ៍ទីពីរ ផ្ទះឈើមួយ ប្រសិនបើយើងរុះរ៉ើផ្ទះកាត់ឈើជាកំណាត់តូចៗ នោះនឹងលែងមានផ្ទះឈើទៀតហើយ គឺមានតែគំនរកំណាត់ឈើតូចៗ ។ ឧទាហរណ៍ទីបី៖ ខ្សែករមាស ត្រូវបានជាងកែច្នៃជាចិញ្ចៀន ខ្សែករប្តូររូបរាងមកចិញ្ចៀន តែធាតុដើមមាសនៅតែជាមាស មិនបាត់បង់ទៅណា គ្រាន់តែប្រែប្រួលរូបរាងខាងក្រៅមិនបាត់បង់ទៅណាឡើយ។មនុស្ស មានរូបកាយ និង វិញ្ញាណ ហើយ ពេលស្លាប់ វិញ្ញាណ ក៍មិនបាត់បង់ គ្រាន់តែ ផ្លាស់ទី ទៅរក កាមភព រូបភព អរូបភព តាមកម្មដែលបានសាងដោយ ចិត្តជាប្រធាន ហើយបញ្ចេញមកក្រៅតាម វាចារ និង កាយ។ ពេលមនុស្សស្លាប់ទៅ គេបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ ទៅកាន់សុគតិភព ពេលស្លាប់នៅមានវិញ្ញាណជាអមតៈ (អត្តា) មិនបាត់បង់។ សរុបមក ធាតុ ថាមពល និង វិញ្ញាណ មានជាអមតៈ គ្រាន់តែប្រែប្រួល ផ្លាស់ប្តូរ។ ពេលមនុស្សស្លាប់ទៅ គឺមិនស្លាប់ទៅសូន្យទទេ ទេ គឺនៅមាន ធាតុ ថាមពល និង វិញ្ញាណ នៅដដែរ ហើយនឹងផ្សំផ្គំឡើងវិញ។ វត្ថុកើតពីការផ្គំគ្នា ត្រូវតែបែកធ្លាយ ការប្រែប្រួលជាទុក្ខ រូបកាយមនុស្សកើតពីការផ្សំផ្គំហើយប្រែប្រួល ជាទុក្ខ ជីវិតជាទុក្ខ។ ចិត្តកាន់តែជាប់ជំពាក់ ចិត្តកាន់តែប្រកាន់ហួងហែង ទុក្ខកាន់តែខ្លាំង។ ព្រះនិព្វាន ជាទីអស់ទុក្ខ ជាទីបរមសុខក្រៃលែង។ ផ្លូវព្រះនិព្វាន គឺការប្រតិបត្តិ សីល សមាធិ បញ្ញា(វិបស្សនា)។