Monday, August 15, 2022

បាលីឧទ្ទិសបុណ្យ

 ឥទំ មេ ទានំ ញាតីនំ ហោតុ។

ទានរបស់ខ្ញុំនេះ ចូលមានដល់ញាតិទាំងឡាយ។


ឥទំ មេ បុញ្ញំ ឤសវក្ខយាវហំ ហោតុ។

បុណ្យរបស់ខ្ញុំនេះ សូមជាបច្ច័យនាំមកនូវធម៌ ជាទីអស់ទៅនៃអាសវក្កិលេស។

ឥទំ មេ បុញ្ញំ និព្វានស្ស បច្ចយោ ហោតុ។

បុណ្យរបស់ខ្ញុំនេះ ចូរជាបច្ច័យដល់ព្រះនិព្វាន។

មម បុញ្ញភាគំ សព្វសត្តានំ ភាជេមិ។

ខ្ញុំសូមចែកចំណែកបុណ្យរបស់ខ្ញុំ ដល់សព្វសត្វទាំងឡាយ។

តេ សព្វេ មេ សមំ បុញ្ញភាគំ លភន្តុ។

សូមសព្វសត្វទាំងអស់នោះ បានចំណែកបុណ្យស្មើនឹងខ្ញុំផងចុះ។

Saturday, April 23, 2022

អនិច្ចំ

អនិច្ចំ ​ជា​ពាក្យ​ក្នុង​ភាសា​បាលី ដែល​ភាសា​​សំស្ក្រឹត​ហៅ​ថា អនិត្យា ប្រែ​ថា​ មិនទៀង ឬ មិនស្ថិតស្ថេរ ។ ពាក្យ​នេះ​តម្រង់​ទៅ​លើការពិត​ដែលថា ធម៌ទាំងអស់ ដែលតាក់តែងដោយបច្ច័យ (សង្ខារ) មានដំណើរប្រែប្រួលជានិច្ច ។ តាម​ពិត​គ្មាន​ធម៌​ឯណា ដែល​សាបសូន្យក្នុងទីបំផុតទេ អាការៈខាងក្រៅរបស់វាប៉ុណ្ណោះ ដែលសាបសូន្យ ព្រោះវាផ្លាស់ប្តូរពីធម្មជាតិមួយ ទៅធម្មជាតិមួយផ្សេង​ទៀត ។ ឧបមាដូចជាស្លឹកឈើ ដែលធ្លាក់ចុះលើដី ហើយរលាយ​បាត់ទៅ ។ នៅពេលដែលរូបរាង និង​វត្តមាន​របស់​ស្លឹកឈើ​បានសាបសូន្យទៅ គ្រឿង​ដែលបង្កើតស្លឹកឈើ បានក្លាយទៅជាលំអងល្អិតៗ ដែលអាចបន្តឲ្យដើមឈើថ្មី កើតឡើង ។

ប្រភព https://km.wikipedia.org/w/index.php?title=%E1%9E%8F%E1%9F%92%E1%9E%9A%E1%9F%83%E1%9E%9B%E1%9E%80%E1%9F%92%E1%9E%81%E1%9E%8E%E1%9F%8D&oldid=176591

Thursday, April 14, 2022

ឱវាទបាតិមោក្ខ


ដកស្រង់ពី https://web.facebook.com/1454914734529270/posts/2173922685961801/?_rdc=1&_rdr

 ឱវាទបាតិមោក្ខគាថា 

សព្វបាបស្ស អករណំ កុសលស្សូបសម្បទា
សចិត្តបរិយោទបនំ ឯតំ ពុទ្ធានសាសនំ ។

ខន្តិ បរមំ តបោ តីតិក្ខា និព្វានំ បរមំ វទន្តិ ពុទ្ធា
ន ហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋយន្តោ ។

អនូបវាទោ អនូបឃាតោ បាតិមោក្ខេ ច សំវរោ
មត្តញ្ញុតា ច ភត្តស្មឹ បន្តញ្ច សយនាសនំ
អធិចិត្តេ ច អាយោគោ ឯតំ ពុទ្ធាចសាសនំ ។

ព្រះបរមពុទ្ធោវាទ ៣ គាថានេះ ឈ្មោះ​ថា ឱវាទបាតិមោក្ខ ជាព្រះ​ឱវាទ​មានសេចក្ដី​វិសេស​ ១១ ប្រការ ដូច​ន័យ​ដែល​ចែក​ជា​កណ្ឌ ៗ តទៅ​នេះ​គឺ
១- សព្វបាបស្ស អករណំ ការ​មិន​ធ្វើ​អំពើ​បាប​ទាំង​ពួង
២- កុសលស្សូបសម្បទា ការ​បំពេញ​កុសល​ឲ្យ​បរិបូណ៌
៣- សចិត្តបរិយោទបនំ ការ​ញ៉ាំង​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់​នេះ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំង​ឡាយ។
៤- ខន្តិ បរមំ តបោ តីតិក្ខា អធិវាសនខន្តី ពោល​គឺ​សេចក្ដី​អន់ធន់ ជា​តបធម៌​ដ៏​ឧត្ដម
៥- និព្វានំ បរមំ វទន្តិ ពុទ្ធា ព្រះពុទ្ធ​ទាំង​ឡាយ​តែង​សម្ដែង​ថា ព្រះនិព្វាន​ជា​ធម៌​ឧត្ដម
៦- ន ហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋយន្តោ បុគ្គល​ដែល​សម្លាប់​សត្វ​ដទៃ​មិន​ឈ្មោះថា បព្វជិត បុគ្គល​ដែល​បៀតបៀន​សត្វ​ដទៃ​មិន​ឈ្មោះ​ថា សមណៈឡើយ
៧- អនូបវាទោ អនូបឃាតោ ការ​មិន​ពោល​តិះដៀល (​អ្នក​ដទៃ​) ការ​មិន​បៀតបៀន (អ្នក​ដទៃ​)
៨- បាតិមោក្ខេ ច សំវរោ ការ​សង្រួម​ក្នុង​បាតិមោក្ខ
៩- មត្តញ្ញុតា ច ភត្តស្មឹ ភាវៈ​ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភត្ត
១០- បន្តញ្ច សយនាសនំ ទី​ដេក​ទី​អង្គុយ​ដ៏​ស្ងាត់
១១- អធិចិត្តេ ច អាយោគោ ការ​បំពេញ​ព្យាយាម​ក្នុង​អធិចិត្ត។

ព្រះធម្មចក្កប្បវត្តនសូត្រ



វីដេអូរខាងក្រោមដកស្រង់ពី https://www.youtube.com/watch?v=QkvhI6dOynE


 

អត្ថបទខាងក្រោមដកស្រង់ពី https://km.wikipedia.org/wiki/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%92%E1%9E%98%E1%9F%92%E1%9E%98%E1%9E%85%E1%9E%80%E1%9F%92%E1%9E%80%E1%9E%94%E1%9F%92%E1%9E%94%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%93%E1%9E%9F%E1%9E%BC%E1%9E%8F%E1%9F%92%E1%9E%9A

អន្ត​ធម៌ ​២​ យ៉ាង

ឯវម្មេ សុតំ សូត្រ​នេះ (ឈ្មោះធម្មចក្កប្បវត្តនសូត្រ) គឺ​ខ្ញុំ (ឈ្មោះ​អានន្ទ) បាន​ស្ដាប់​មក​ហើយ​ យ៉ាង​នេះថា​៖ សម័យ​មួយ ក្នុងថ្ងៃ ១៥ កើត ខែ​អាសាឍ ព្រះ​ពុទ្ធ​ទ្រង់​គង់​នៅ​ក្នុង​ព្រៃ​ឥសិបតនមិគទាយវ័ន ជិត​ក្រុង​ពារាណសី (បច្ចុប្បន្ន​ហៅ​ថា សារនាថ ក្រុង​ពារាណសី ប្រទេស​ឥណ្ឌា ) ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ហៅ ​បញ្ចវគ្គិយភិក្ខុ​ទាំងឡាយ​ (សាវគ្គ ៥ អង្គ​ដែល​បាន​បំរើ​ព្រះ​ពុទ្ធ មុន​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង) ក្នុង​ទី​នោះ​ឯង​ ឲ្យ​តាំង​ចិត្ត​ស្ដាប់​​នូវ​ភាសិត​នេះ​ថា ៖  ម្នាល ភិក្ខុ​ទាំងឡាយ​ អន្ត​ធម៌​ គឺ​ធម៌​ជា​ផ្លូវ​ប្រតិបត្តិ​អមខាង ដ៏​លាមក​អាក្រក់​ទាំងឡាយ​ពីរ​ប្រការ​នេះ បព្វជិត​មិន​គួរ​សេពគប់ គឺ​ថា​មិន​គួរ​ប្រព្រឹត្ត​ឡើយ​ (នេះ​ជាបឋមទេសនា​របស់​ព្រះ​ពុទ្ធ) ។ អន្ត​ធម៌​ ​ទាំងឡាយ​ ២ ​យ៉ាង​នោះ​ដូច​ម្តេច?

កាមសុខល្លិកានុយោគៈ

ធម៌​ណា​ដែល​ប្រកប​ខ្លួន​ឲ្យ​ជាប់​ជំពាក់​ដោយ​កាម ក្នុង​កាម​ទាំងឡាយ​ ជា​ធម៌​ថោកទាប ជា​ធម៌​របស់​អ្នក​ស្រុក ជា​ធម៌​របស់​បុថុជ្ជន មិន​មែន​ជា​របស់​អរិយបុគ្គល​ទេ ​មិន​ប្រកប​ដោយ​ប្រយោជន៍​ឡើយ​ ។

អត្តកិលមថានុយោគៈ

ធម៌​ណា​ដែល​ប្រកប ​សេចក្ដី​​លំបាក​​ដល់​ខ្លួន ជា​ហេតុ​នាំ​ឲ្យ​លំបាក​កាយទទេ មិន​មែន​ជា​របស់ អរិយបុគ្គល​ទេ មិន​ប្រកប​ដោយ​ប្រយោជន៍​ឡើយ​ ។

ម្នាលភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​ប្រតិបត្តិ​ជា​កណ្តាល​មិន​លាយ​ច្រឡំ​ដោយ​អន្តធម៌​​ទាំងឡាយ​ពីរ​យ៉ាង​នេះឯង ​ដែល​តថាគត បាន​ត្រាស់​ដឹង​ហើយ​ ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឲ្យ​កើត​បញ្ញាចក្ខុ (ការ​ឃើញ​ដោយប្រាជ្ញា) ធ្វើ​ឲ្យ​កើត​សេចក្ដី​ដឹង​ច្បាស់​ប្រាកដ ​រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​ស្ងប់រម្ងាប់ ដើម្បី​សេចក្ដី​ដឹងចំពោះ ដើម្បី​សេចក្ដី​ដឹង​ដោយ​ប្រពៃ ដើម្បី​សេចក្ដី​រំលត់​ទុក្ខ ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​ ប្រតិបត្តិ​ជា​កណ្តាល ​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ​ ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឲ្យ​កើត​បញ្ញាចក្ខុ ធ្វើ​ឲ្យ​កើត​សេចក្ដី​ដឹង​ច្បាស់​ប្រាកដ ​រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់​រម្ងាប់ ដើម្បី​សេចក្ដី​ដឹង​ចំពោះ ដើម្បី​សេចក្ដី​ដឹងដោយ​ប្រពៃ ដើម្បី​សេចក្ដី​រំលត់​ទុក្ខ​នោះ តើ​ដូច​ម្តេច?

ផ្លូវ​កណ្តាល

អរិយដ្ឋង្គិកមគ្គៈ គឺ​ធម៌​ដូច​ជា​ផ្លូវ មាន​អង្គ ៨ ដ៏​ប្រសើរ​នេះ​ឯង (ហៅ​ថា ​សេចក្ដី​ប្រតិបត្តិ​ជា​កណ្តាល) ។ អដ្ឋង្គិកមគ្គ​នោះ ដូច​ម្តេច?

·       សម្មាទិដ្ឋិ ប្រាជ្ញា​យល់​ឃើញ​ត្រូវ

·       សម្មាសង្កប្ប ​សេចក្ដី​ត្រិះរិះ​ត្រូវ

·       សម្មាវាចា សម្តី​ត្រូវ

·       សម្មាកម្មន្ត ការងារ​ត្រូវ

·       សម្មាអាជីវៈ ​កិរិយា​ចិញ្ចឹម​ជីវិត​ត្រូវ

·       សម្មាវាយាម ព្យាយាម​ត្រូវ

·       សម្មាសតិ ​សេចក្ដី​រលឹក​ត្រូវ

·       សម្មាសមាធិ ​កិរិយា​តម្កល់​ចិត្ត​ឲ្យ​នឹង​ត្រូវ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​ អដ្ឋង្គិកមគ្គ​នេះឯង​ដែល​ហៅ​ថា ​សេចក្ដី​ប្រតិបត្តិ​ជា​កណ្តាល ​ដែល​តថាគត​បានត្រាស់​ដឹង​ហើយ​ ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឲ្យ​កើត​បញ្ញាចក្ខុ ធ្វើ​ឲ្យ​កើត​សេចក្ដី​ដឹង​ច្បាស់​ប្រាកដ ​រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​ស្ងប់​រម្ងាប់ ដើម្បី​សេចក្ដី​ ដឹង​ចំពោះ ដើម្បី​សេចក្ដី​ដឹង​ដោយ​ប្រពៃ ដើម្បី​សេចក្ដី​រំលត់​ទុក្ខ ។

លក្ខណៈ​នៃ​អរិយសច្ច ៤

ទុក្ខអរិយសច្ច (​សេចក្ដី​​លំបាក​, ភាវៈ​ដែល​អត់ធន់បានដោយពិបាក)

ម្នាលភិក្ខុ​ទាំងឡាយ​ ជាតិ គឺ​កិរិយា​កើត​នៃ​ខន្ធ ជាហេតុនាំមក​នូវ​ទុក្ខ ជរា គឺ​កិរិយា​ចាស់គ្រាំគ្រា​នៃ​ខន្ធ ក៏ជាហេតុនាំមក​នូវ​ ទុក្ខ (ព្យាធិ គឺ​ជំងឺ​ដំកាត់​ទាំងឡាយ​ ក៏ជាហេតុនាំមក​នូវ​ទុក្ខ) មរណៈ គឺ​កិរិយា​បែកធ្លាយ​នៃ​ខន្ធ ក៏ជាហេតុនាំមក​នូវ​ទុក្ខ ​សេចក្ដី​ សោកខ្សឹកខ្សួលទុក្ខទោមនស្ស និង​សេចក្ដី​ចង្អៀតចង្អល់ចិត្ត​ទាំងឡាយ​ ក៏ជាហេតុនាំមក​នូវ​ទុក្ខ ​កិរិយា​ប្រកបដោយសត្វនិងសង្ខារ ​ទាំងឡាយ​ ​ដែល​មិនជាទីស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមក​នូវ​ទុក្ខ ​កិរិយា​ព្រាត់បា្រសចាកសត្វនិងសង្ខារ​ទាំងឡាយ​ ​ដែល​ជាទី ស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមក​នូវ​ទុក្ខ ។ កាលបើចង់បាន​នូវ​វត្ថុណាមួយ​ហើយ​ មិនបាន​នូវ​វត្ថុនោះ ​កិរិយា​មិនបាននោះ ក៏ជាហេតុនាំមក​នូវ​ទុក្ខ ឧបាទានក្ខន្ធ​ទាំងឡាយ​ ៥ ​ដែល​តថាគតសម្តែង​ហើយ​ដោយបំព្រួញ ក៏ជាហេតុនាំមក​នូវ​ទុក្ខ កងទុក្ខមាន ជាតិជាដើមនេះ ឈ្មោះថា ទុក្ខអរិយសច្ច ។

ទុក្ខសមុទយអរិយសច្ច (មូលហេតុនាំឲ្យកើត​សេចក្ដី​ទុក្ខ)

ម្នាលភិក្ខុ​ទាំងឡាយ​ តណ្ហាឯណា ​ដែល​​រមែង​តាក់តែង​នូវ​ភពថ្មី ប្រកបដោយតម្រេកដោយអំណាច​នៃ​សេចក្ដី​ត្រេក ត្រអាល មាន​កិរិយា​រីករាយក្នុងអារម្មណ៍នោះៗ ជាប្រក្រតី តណ្ហានោះដូចម្តេចខ្លះ? (តណ្ហានោះ) គឺកាមតណ្ហា (​ចំណង់​ក្នុងកាម), ភវតណ្ហា (​ចំណង់​មានជាតិកំណើត), វិភវតណ្ហា (​ចំណង់​អស់ជាតិកំណើត) ។ តណ្ហាទាំង ៣ នេះ ឈ្មោះថា ទុក្ខសមុទយអរិយសច្ច ។

ទុក្ខនិរោធអរិយសច្ច (​សេចក្ដី​រំលត់បង់​នៃ​ទុក្ខ)

ម្នាលភិក្ខុ​ទាំងឡាយ​ ​កិរិយា​រំលត់បង់​នូវ​តណ្ហានោះ ដោយអរិយមគ្គមិនឲ្យមានសេសសល់ ​កិរិយា​លះបង់​នូវ​តណ្ហានោះ ​កិរិយា​រលាស់ចោល​នូវ​តណ្ហានោះ ​កិរិយា​រួចផុតចាកតណ្ហានោះ ​កិរិយា​មិនមានអាល័យក្នុងតណ្ហានោះឯណា ​កិរិយា​រំលត់បង់​នូវ​ តណ្ហា ដោយអរិយមគ្គមិនឲ្យមានសេសសល់ជាដើមនេះឯង ឈ្មោះថា ទុក្ខនិរោធអរិយសច្ច ។

ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច (បដិបត្តិឆ្ពោះទៅកាន់​សេចក្ដី​រំលត់ទុក្ខ)

ម្នាលភិក្ខុ​ទាំងឡាយ​ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯងដូចម្តេចខ្លះ? គឺ អរិយអដ្ឋងគិកមគ្គ ឬហៅមួយយ៉ាងទៀតថា មជ្ឈិមាបដិបទា (បដិបត្តិផ្លូវខ្សែកណ្តាល ) ។ អរិយអដ្ឋងគិកមគ្គ ជាផ្លូវមានអង្គ ៨ ប្រការ សរុបក៏នៅក្នុងត្រៃសិក្ខា គឺ សីល សមាធិ បញ្ញា ៖

·       សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ

·       សម្មាសង្កប្ប ​សេចក្ដី​ត្រិះរិះត្រូវ

·       សម្មាវាចា សម្តីត្រូវ

·       សម្មាកម្មន្ត ការងារត្រូវ

·       សម្មាអាជីវៈ ​កិរិយា​ចិញ្ចឹមជីវិតត្រូវ

·       សម្មាវាយាម ព្យាយាមត្រូវ

·       សម្មាសតិ ​សេចក្ដី​រលឹកត្រូវ

·       សម្មាសមាធិ ​កិរិយា​តម្កល់ចិត្តឲ្យនឹងត្រូវ ។

អដ្ឋង្គិកមគ្គដ៏ប្រសើរនេះឯង ឈ្មោះថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច

ញាណទាំង ៣ ប្រការ

កាលត្រាស់ទេសនា ​នូវ​លក្ខណៈ​នៃ​អរិយសច្ច ៤ ប្រការដូច្នេះ​ហើយ​ ទើបត្រាស់ទេសនា​នូវ​ញាណទាំង ៣ ប្រការ គឺសច្ចញ្ញាណ, កិច្ចញ្ញាណ, កតញ្ញាណ ឲ្យទូទៅក្នុងអរិយសច្ច ៤ តទៅទៀត ៖

ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខអរិយសច្ច ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខអរិយសច្ច នេះឯង គួរតែកំណត់ដឹងដោយបញ្ញាដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខអរិយសច្ច នេះឯង តថាគតកំណត់ដឹងបាន​ហើយ​ដូច្នេះ​ឡើយ​ ។

ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខសមុទយអរិយសច្ច ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯងគួរតែលះបង់ ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯង តថាលះបង់បាន​ហើយ​ ដូច្នេះ​ឡើយ​ ។

ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខនិរោធអរិយសច្ច ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯងគួរតែធ្វើឲ្យជាក់ច្បាស់ ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯង តថាគតធ្វើឲ្យជាក់ច្បាស់បាន​ហើយ​ ដូច្នេះ​ឡើយ​ ។

ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង គួរតែចម្រើនឲ្យកើតឡើង ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង តថាគតចម្រើនឲ្យកើតបាន​ហើយ​ ដូច្នេះ​ឡើយ​ ។

ម្នាលភិក្ខុ​ទាំងឡាយ​ ប្រាជ្ញា​ដែល​ដឹងច្បាស់ ឃើញច្បាស់ តាមពិត មានបរិវដ្តៈ ៣ (សច្ចញ្ញាណ, កិច្ចញ្ញាណ, កតញ្ញាណ) មានអាការៈ ១២ យ៉ាងនេះ (បរិវដ្តៈ ៣ នោះឯងវិលទៅដូចជាចក្រ ក្នុងសច្ចៈទាំង ៤ គឺក្នុងទុក្ខសច្ច ៣, ទុក្ខសមុទយសច្ច ៣, ទុក្ខនិរោធសច្ច ៣, ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ៣ ។ ផ្សំគ្នាជា ១២ ហៅថាអាការៈ ១២) (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ច​ទាំងឡាយ​ ៤ នៅមិនទាន់បរិសុទ្ធល្អ មាន​ដល់​តថាគត អស់កាលត្រឹមណា ។ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគតក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង​នូវ​សម្មាសម្ពោធិញ្ញាណ ឥតមាន​សេចក្ដី​ដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រះទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះ នៅ​ឡើយ​ទេ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ក៏បញ្ញា​ដែល​ដឹងច្បាស់ ឃើញច្បាស់តាមពិត មានបរិវដ្តៈ ៣ មានអាការៈ ១២ យ៉ាងនេះ (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ច​ទាំងឡាយ​ ៤ នេះ បរិសុទ្ធល្អ មាន​ដល់​តថាគត ក្នុងកាលណា ។ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគតប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង​នូវ​សម្មាសម្ពោធិញ្ញាណ ឥតមាន​សេចក្ដី​ដឹងឯទៀតក្រៃលែង ជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិ ទេព និងមនុស្សដ៏សេស ក្នុងកាលណោះឯង ។ ក៏បញ្ញា​ដែល​ដឹងច្បាស់ ឃើញច្បាស់ កើតឡើង​ហើយ​ ​ដល់​តថាគត ដូច្នេះថា ​សេចក្ដី​រួចផុតវិសេសរបស់តថាគត មិនប្រែ ត្រឡប់កម្រើកទៀត​ឡើយ​ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះ​ហើយ​ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមាន​ឡើយ​ ។

ឯកសារយោង

ព្រះត្រៃបិដក > វិនយបិដក > មហាវគ្គ (សៀវភៅ​ភាគ​៦ ទំព័រទី​២៨)

Setting the Wheel of Dhamma in Motion: Dhammacakkappavattana Sutta  (SN 56:11)

พระไตรปิฎก เล่มที่ ๑๙ พระสุตตันตปิฎก เล่มที่ ๑๑ สังยุตตนิกาย มหาวารวรรค ธัมมจักกัปปวัตตนวรรคที่ ๒

Wednesday, April 13, 2022

គ្មានអ្វីមួយបាត់ទៅសូន្យទទេឡើយ គ្រាន់តែប្រែប្រួលពីអ្វីមួយទៅអ្វីមួយផ្សេងទៀត


Se1pte1mb88eur 7o2,u ri200m19ed  · 

Shared with Public

យោងតាមអ្នកប្រាជ្ញក្រិច ៖ គ្មានអ្វីមួយកើតឡើងចេញពីភាពទទេគ្មានអ្វីសោះឡើយ ហើយ គ្មានអ្វីមួយបាត់ទៅសូន្យទទេឡើយ គ្រាន់តែប្រែប្រួល ផ្លាស់ប្តូរពីអ្វីមួយទៅអ្វីមួយផ្សេងទៀត។យោងតាមពុទ្ធដីការ៖ អ្វីៗកើតពីហេតុបច្ច័យ អ្វីមួយកើតឡើងពីអ្វីៗជាច្រើនទៀតផ្សំផ្គំគ្នា ហើយអ្វីៗមួយប្រែប្រួលផ្លាស់ប្តូរ ប្រែក្លាយជាអ្វីមួយថ្មី។ យោងតាមច្បាប់រក្សាម៉ាស និង ថាមពល ÷ ធាតុ និង ថាមពល  មិនអាចបង្កើត និង បំផ្លាញបានឡើយគ្រាន់តែប្រែប្រួល ផ្លាស់ប្តូរ(អនិច្ចំ)។ វត្ថុ មនុស្ស សត្វ រុក្ខជាតិ ឬអ្វីៗគ្រប់យ៉ាង បង្កើតដោយធាតុ និង ថាមពលផ្តំគ្នា រួចបែកធ្លាយ ប្រែប្រួល ផ្លាស់ប្តូរ ហើយផ្តំគ្នាឡើងវិញចុះឡើងៗ។ ឧទាហរណ៍ទីមួយ÷ ធាតុ និង ថាមពល ដែលផ្តំគ្នាចូលរួមបង្កើតផែនដី មានជា អមតៈ តែផែនដីមិនអមតៈឡើយ ព្រោះពេលធាតុ និង ថាមពលបែកចេញពីគ្នា ឬ ប្រែប្រួល នោះក៍លែងមានផែនដីដែរ។ឧទាហរណ៍ទីពីរ ផ្ទះឈើមួយ ប្រសិនបើយើងរុះរ៉ើផ្ទះកាត់ឈើជាកំណាត់តូចៗ នោះនឹងលែងមានផ្ទះឈើទៀតហើយ គឺមានតែគំនរកំណាត់ឈើតូចៗ ។ ឧទាហរណ៍ទីបី៖ ខ្សែករមាស ត្រូវបានជាងកែច្នៃជាចិញ្ចៀន ខ្សែករប្តូររូបរាងមកចិញ្ចៀន តែធាតុដើមមាសនៅតែជាមាស មិនបាត់បង់ទៅណា គ្រាន់តែប្រែប្រួលរូបរាងខាងក្រៅមិនបាត់បង់ទៅណាឡើយ។មនុស្ស មានរូបកាយ និង វិញ្ញាណ ហើយ ពេលស្លាប់ វិញ្ញាណ ក៍មិនបាត់បង់ គ្រាន់តែ ផ្លាស់ទី ទៅរក កាមភព រូបភព អរូបភព តាមកម្មដែលបានសាងដោយ ចិត្តជាប្រធាន ហើយបញ្ចេញមកក្រៅតាម វាចារ និង កាយ។ ពេលមនុស្សស្លាប់ទៅ គេបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ ទៅកាន់សុគតិភព ពេលស្លាប់នៅមានវិញ្ញាណជាអមតៈ (អត្តា) មិនបាត់បង់។ សរុបមក ធាតុ ថាមពល និង វិញ្ញាណ មានជាអមតៈ គ្រាន់តែប្រែប្រួល ផ្លាស់ប្តូរ។ ពេលមនុស្សស្លាប់ទៅ គឺមិនស្លាប់ទៅសូន្យទទេ ទេ គឺនៅមាន ធាតុ ថាមពល និង វិញ្ញាណ នៅដដែរ ហើយនឹងផ្សំផ្គំឡើងវិញ។ វត្ថុកើតពីការផ្គំគ្នា ត្រូវតែបែកធ្លាយ ការប្រែប្រួលជាទុក្ខ រូបកាយមនុស្សកើតពីការផ្សំផ្គំហើយប្រែប្រួល ជាទុក្ខ ជីវិតជាទុក្ខ។ ចិត្តកាន់តែជាប់ជំពាក់ ចិត្តកាន់តែប្រកាន់ហួងហែង ទុក្ខកាន់តែខ្លាំង។ ព្រះនិព្វាន ជាទីអស់ទុក្ខ ជាទីបរមសុខក្រៃលែង។ ផ្លូវព្រះនិព្វាន គឺការប្រតិបត្តិ សីល សមាធិ បញ្ញា(វិបស្សនា)។


មហាសតិប្បដ្ឋាន៤ ផ្លូវឆ្ពោះទៅកាន់ព្រះនិព្វាន


https://www.youtube.com/watch?v=oC8_kyQGvgw&list=PLZVJBAo8PRxMmOcIwaiGVtsfNlCjg0YP5&index=46 

វិធីពង្រីក សីល និង បញ្ញា កម្រិតខ្ពស់បំផុត

 វីដេអូរខាងក្រោមដកស្រង់ពី https://www.youtube.com/watch?v=QdV_oB4I-PI&list=PLZVJBAo8PRxMmOcIwaiGVtsfNlCjg0YP5&index=55


ព្រះពុទ្ធពន្យល់ពីបាតុភូតធម្មជាតិ វដ្ដទឹក

វីដេអូរខាងក្រោមដកស្រង់ពី https://www.youtube.com/watch?v=vYVbcOCx4fg&list=PLZVJBAo8PRxMmOcIwaiGVtsfNlCjg0YP5&index=16

 

គ្មានកើត គ្មានស្លាប់


វីដេអូរខាងក្រោមដកស្រង់ពី https://www.youtube.com/watch?v=P9jILKaLiiM&t=1394s



Tuesday, April 12, 2022

ការចាប់កំណើតនៃចក្រវាល Big Bang





មោក្សៈ

វីដេអូរខាងក្រោមដកស្រង់ចេញពី https://www.youtube.com/watch?v=i3qRXQ6mffw


អត្ថបទខាងក្រោមដកស្រង់ចេញពីប្លុក https://jesuschristkh.blogspot.com/2017/02/blog-post_0.html

     ជំនឿនាចុងសម័យវេទ គេជឿថា​មនុស្សម្នាក់មាន ៖
     ១. ព្រហ្ម័ន (គឺជាព្រលឹងមេ, ព្រលឹងសាកល ព្រលឹងធំ)
     ២. អាត្ម័ន (គឺជាព្រលឹងតូច ដែលមិនចេះស្លាប់ទេ) ការវិលវល់ពីរូបមួយទៅមួយរបស់ អាត្ម័នហៅ សំសារះ។
     ៣. កម៌ន (សំគាល់ កម្មផល ព្រេងវាសនា អំពើ ឬកម្លាំង។ កម៌នជា​ឧបសគ្គ រារាំងមិនឲ្យ អាត្ម័ន វិលទៅជួបព្រហ្ម័ន។ ឬ ហៅថា​ សភារះ អាក្រក់។ 

    ពេលណាដែលអាត្ម័នបានវិលទៅជួបព្រហ្ម័នវិញនោះ គេហៅថា​ មោក្ស: ដ្បិតអាត្ម័នអស់កម៌ន (កម្ម) ហើយ។ ជាធម្មតា គេជឿថាគ្មានសត្វណា ឬក៏មនុស្សមួដែលអស់កម៌ន ឡើយ ហេតុនេះហើយជីវិតមនុស្ស សត្វ ត្រូវតែវិលវល់ក្នុងវាលរដ្តសង្សា។ 

    ១/ លទ្ធិព្រហ្មចារ្យ ឬព្រហ្មចារី លទ្ធិពេះគឺសម្រាប់ពួកព្រាហ្មណ៏ធ្វើចិត្ត ឲ្យបរិសុទ្ធ​ដូចជាព្រះព្រហ្មដែរ។ ដើម្បីសម្រេចគោលបំណងនេះ​ពួកព្រាហ្មណ៏ ត្រូវតែលះបង់ទ្រព្យសម្បត្តិ ប្រពន្ធកូន ទៅបួសជាសាមណះ ក្នុងព្រៃស្ងាត់។
    ២​/ លទ្ធិអាត្ម័ន លទ្ធិនេះញគឺអប់រំមនុស្សឲ្យចេះ សំអិតសំអាងអាត្ម័នឲ្យបាន ស្អាតបរិសុទ្ធ ហើយវៀរចាក់នូវគ្រឿងសៅហ្មង ទាំងឡាយដើម្បីឲ្យបានទៅជួប ព្រហ្ម័នវិញ ទើបបានសម្រេចនូវបរមសុខ។ លទ្ធិអាត្ម័នធ្វើឲ្យមនុស្សស្គាល់ខ្លួនឯងពឹងលើខ្លួន ឯង និងចេះទទួលខុសត្រូវដោយខ្លួនឯង ព្រោះគេយល់ថា​ខ្លួនគេជាព្រះព្រហ្ម ហើយអំពើដែលគេប្រព្រឹត្តក៏ជាអំពើរបស់ព្រះព្រហ្មដែរ។
     ៣/ លទ្ធិឧបនិស័ទ គោលលទ្ធិសំខាន់គឺស្វែងរកវិធីដែលធ្វើឲ្យអាត្ម័នរបស់មនុស្សអាចវិលចូលទៅកាន់ព្រហ្ម័នវិញ។គេប្រើ វិធីសំខាន់ ២ប្រភេទ គឺ វិធីធ្វើតប និង វិធីយោគះ។ 
        ៣. ១ វិធីធ្វើតប ក នៅដើមសសម័យវេទ គេព្យាយាមបន់ស្រន់ បួងសួង ដល់អាទិទេព ធ្វើឲ្យអទិទេព ពេញចិត្ត អាណិតមេត្តា ខ នៅចុងសម័យវេទ​គេព្យាយាមធ្វើឲ្យអទិទេពក្តៅក្រហាយ ទ្រាំពុំបាននឹងចុះមកជួយវិញ។ គ នៅសម័យព្រាហ្មណ៏និយម គេព្យាយាមធ្វើទុក្ខកិរិយាវិញម្តង ដូចជា ឈរហាលថ្ងៃយ៉ាងយូរ ដេកលើបន្លាស្រួច ឬដេកលើដែកគោល។ 
        ៣.២ វិធីធ្វើយោគ ជាវិធីអប់រំចិត្តឲ្យនឹងនរ ឲ្យស្អាតបរិសុទ្ធ ឲ្យស្គាល់ខុសត្រូវ ដោយវិធីហាត់ ដកដង្ហើមចេញចូលឲ្យបានស្រួល និងធ្វើសមាធិជាដើម។

បរព្រហ្ម ឬ បរមាត្ម័ន


វីដេអូរខាងក្រោមដកស្រង់ចេញពី https://www.youtube.com/watch?v=r24BwPsV58M


បរព្រហ្ម ឬ បរមាត្ម័ន ជាសភាវៈឥតរូបមានគ្រប់ក្នុងអ្វីៗទាំងអស់ ឥតមានចំនុចចាប់ផ្តើមនិងបញ្ចប់ ជាថាមពលមហិមារ អាចបង្កើតអ្វីៗគ្រប់យ៉ាង សូម្បីអាទិទេព ចក្រវាល កើតពីបរព្រហ្ម ឬ បរមាត្ម័ន