ជីវជាតិ
គឺជាធាតុដែលមាននៅក្នុងអាហារដើម្បីឲ្យមនុស្ស និង សត្វរស់រាន និង លូតលាស់។ ធាតុក្នុងអាហារសំខាន់ៗរបស់មនុស្សនិងសត្វមានដូចជា
ប្រូតេអ៊ីន លីពីត ថាមពល វីតាមីន រ៉ែ ជាដើម។ អាហារមានជីវជាតិមានសារធាតុចិញ្ចឹមគ្រប់គ្រាន់និងធ្វើឲ្យសារពាង្គកាយមានសុខភាពល្អ។
ជីជាតិ
គឺជាធាតុដែលមាននៅក្នុងដីធ្វើឲ្យដំណាំដុះលូតលាស់ល្អ។ ជីជាតិជាអាហាររបស់រុក្ខជាតិដើម្បីដុះលូតលាស់។
ដីដែលមានជីជាតិជាដីសំបូរទៅដោយ អាសូត(N) ផូស្វ័រ(P) ប៉ូតាស្យូម(K) រ៉ែ ដែក ម៉ាញ៉េស្យូម
សង្ហ័សី ជាដើម។
ដូច្នេះ ជីវជាតិជាធាតុសំខាន់ដែលមាននៅក្នុងអាហាររស់មនុស្ស
និងសត្វ។ ជីជាតិជាធាតុសំខាន់ដែលមានក្នុងអាហាររបស់រុក្ខជាតិ។ ដីដែលមានជីជាតិធ្វើឲ្យដំណាំដុះលូតលាស់ល្អ
ហើយផលនៃដំណាំនោះក្លាយជាអាហារដ៍មានជីវជាតិសម្រាប់មនុស្សសត្វ
ព្រោះអាហារទាំងនោះមានផ្ទុកប្រូតេអ៊ីន វីតាមីន ថាមពល ជាដើម។ កាកសំណល់នៃការបរិភោគរបស់មនុស្ស
និង សត្វ បានក្លាយជាជី ដែលធ្វើឲ្យដីមានជីជាតិល្អឡើងវិញ។


No comments:
Post a Comment