Sunday, January 10, 2016

ហាងលក់ ចំណីអាហារនិងភេសជ្ជៈ

ចំណីអាហារល្អបំពេញតួនាទី៣យ៉ាងគឺ បំបាត់សេចក្តីស្រែកឃ្លាន បំពេញចំណង់ចំណូលចិត្ត(ផ្តលរសជាតិឆ្ញាញ់) និង ទ្រទ្រង់សុខភាព(ថាមពល ប្រូតេអីន វីតាមីន និងសារធាតុរ៉ែ)។
ផលិតផលចំណីអាហារ និង ភេសជ្ជៈល្អត្រូវមានលក្ខណៈចាំបាច់៣យ៉ាង៖
១. សុវត្តិភាព( អនាម័យ គ្មាន បាក់តេរី មេរោគ ជាតិពុល ឬ សារជាតិបង្ករគ្រោះថ្នាក់ដល់សុខភាព)
២. រសជាតិ ( រសជាតិឆ្ញាញ់)
៣. គុណភាព (ល្អ ស្រស់  មានសារធាតុចិញ្ចឹមផ្តល់អត្ថប្រយោជន៍ដល់សុខភាព)
កត្តាកំណត់ជោគជ័យនៃអាវីវកម្មលក់ចំណីអាហារនិងភេសជ្ជៈគឺ ផលិតផលចំណីអាហារល្អ( សុវត្តិភាព រសជាតិ គុណភាព) ទីតាំងហាង (តំបន់សំបូរអតិថិជនគោលដៅ) និង សោភ័ណភាពនៃហាង (ស្រស់ស្អាត ទាក់ទាញភ្នែកអតិថិជន) សេវាកម្ម និង ភាពរាក់ទាក់។
កត្តាខាងលើនិងសុចរិតភាពធ្វើឲ្យហាងមានកិត្តិនាមហើយបើផ្សាយពាណិជ្ជកម្មតាមមធ្យោបាយនានាទៀតនោះ អតិថិជនស្គាល់គាន់តែច្រើន ហាងកាន់តែល្បី ប៉ុន្តែគេគួរពិចារណា ដោយទូទាត់ផលចំនេញដែលបានមកពីកំនើនអតិថិជន និង ចំណាយការផ្សាយពាណិជ្ជកម្ម

No comments:

Post a Comment