ដកស្រង់ពី https://web.facebook.com/1454914734529270/posts/2173922685961801/?_rdc=1&_rdr
ឱវាទបាតិមោក្ខគាថា
សព្វបាបស្ស អករណំ កុសលស្សូបសម្បទា
សចិត្តបរិយោទបនំ ឯតំ ពុទ្ធានសាសនំ ។
ខន្តិ បរមំ តបោ តីតិក្ខា និព្វានំ បរមំ វទន្តិ ពុទ្ធា
ន ហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋយន្តោ ។
អនូបវាទោ អនូបឃាតោ បាតិមោក្ខេ ច សំវរោ
មត្តញ្ញុតា ច ភត្តស្មឹ បន្តញ្ច សយនាសនំ
អធិចិត្តេ ច អាយោគោ ឯតំ ពុទ្ធាចសាសនំ ។
ព្រះបរមពុទ្ធោវាទ ៣ គាថានេះ ឈ្មោះថា ឱវាទបាតិមោក្ខ ជាព្រះឱវាទមានសេចក្ដីវិសេស ១១ ប្រការ ដូចន័យដែលចែកជាកណ្ឌ ៗ តទៅនេះគឺ
១- សព្វបាបស្ស អករណំ ការមិនធ្វើអំពើបាបទាំងពួង
២- កុសលស្សូបសម្បទា ការបំពេញកុសលឲ្យបរិបូណ៌
៣- សចិត្តបរិយោទបនំ ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
៤- ខន្តិ បរមំ តបោ តីតិក្ខា អធិវាសនខន្តី ពោលគឺសេចក្ដីអន់ធន់ ជាតបធម៌ដ៏ឧត្ដម
៥- និព្វានំ បរមំ វទន្តិ ពុទ្ធា ព្រះពុទ្ធទាំងឡាយតែងសម្ដែងថា ព្រះនិព្វានជាធម៌ឧត្ដម
៦- ន ហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋយន្តោ បុគ្គលដែលសម្លាប់សត្វដទៃមិនឈ្មោះថា បព្វជិត បុគ្គលដែលបៀតបៀនសត្វដទៃមិនឈ្មោះថា សមណៈឡើយ
៧- អនូបវាទោ អនូបឃាតោ ការមិនពោលតិះដៀល (អ្នកដទៃ) ការមិនបៀតបៀន (អ្នកដទៃ)
៨- បាតិមោក្ខេ ច សំវរោ ការសង្រួមក្នុងបាតិមោក្ខ
៩- មត្តញ្ញុតា ច ភត្តស្មឹ ភាវៈជាអ្នកដឹងប្រមាណក្នុងភត្ត
១០- បន្តញ្ច សយនាសនំ ទីដេកទីអង្គុយដ៏ស្ងាត់
១១- អធិចិត្តេ ច អាយោគោ ការបំពេញព្យាយាមក្នុងអធិចិត្ត។
No comments:
Post a Comment