Wednesday, April 13, 2022

គ្មានអ្វីមួយបាត់ទៅសូន្យទទេឡើយ គ្រាន់តែប្រែប្រួលពីអ្វីមួយទៅអ្វីមួយផ្សេងទៀត


Se1pte1mb88eur 7o2,u ri200m19ed  · 

Shared with Public

យោងតាមអ្នកប្រាជ្ញក្រិច ៖ គ្មានអ្វីមួយកើតឡើងចេញពីភាពទទេគ្មានអ្វីសោះឡើយ ហើយ គ្មានអ្វីមួយបាត់ទៅសូន្យទទេឡើយ គ្រាន់តែប្រែប្រួល ផ្លាស់ប្តូរពីអ្វីមួយទៅអ្វីមួយផ្សេងទៀត។យោងតាមពុទ្ធដីការ៖ អ្វីៗកើតពីហេតុបច្ច័យ អ្វីមួយកើតឡើងពីអ្វីៗជាច្រើនទៀតផ្សំផ្គំគ្នា ហើយអ្វីៗមួយប្រែប្រួលផ្លាស់ប្តូរ ប្រែក្លាយជាអ្វីមួយថ្មី។ យោងតាមច្បាប់រក្សាម៉ាស និង ថាមពល ÷ ធាតុ និង ថាមពល  មិនអាចបង្កើត និង បំផ្លាញបានឡើយគ្រាន់តែប្រែប្រួល ផ្លាស់ប្តូរ(អនិច្ចំ)។ វត្ថុ មនុស្ស សត្វ រុក្ខជាតិ ឬអ្វីៗគ្រប់យ៉ាង បង្កើតដោយធាតុ និង ថាមពលផ្តំគ្នា រួចបែកធ្លាយ ប្រែប្រួល ផ្លាស់ប្តូរ ហើយផ្តំគ្នាឡើងវិញចុះឡើងៗ។ ឧទាហរណ៍ទីមួយ÷ ធាតុ និង ថាមពល ដែលផ្តំគ្នាចូលរួមបង្កើតផែនដី មានជា អមតៈ តែផែនដីមិនអមតៈឡើយ ព្រោះពេលធាតុ និង ថាមពលបែកចេញពីគ្នា ឬ ប្រែប្រួល នោះក៍លែងមានផែនដីដែរ។ឧទាហរណ៍ទីពីរ ផ្ទះឈើមួយ ប្រសិនបើយើងរុះរ៉ើផ្ទះកាត់ឈើជាកំណាត់តូចៗ នោះនឹងលែងមានផ្ទះឈើទៀតហើយ គឺមានតែគំនរកំណាត់ឈើតូចៗ ។ ឧទាហរណ៍ទីបី៖ ខ្សែករមាស ត្រូវបានជាងកែច្នៃជាចិញ្ចៀន ខ្សែករប្តូររូបរាងមកចិញ្ចៀន តែធាតុដើមមាសនៅតែជាមាស មិនបាត់បង់ទៅណា គ្រាន់តែប្រែប្រួលរូបរាងខាងក្រៅមិនបាត់បង់ទៅណាឡើយ។មនុស្ស មានរូបកាយ និង វិញ្ញាណ ហើយ ពេលស្លាប់ វិញ្ញាណ ក៍មិនបាត់បង់ គ្រាន់តែ ផ្លាស់ទី ទៅរក កាមភព រូបភព អរូបភព តាមកម្មដែលបានសាងដោយ ចិត្តជាប្រធាន ហើយបញ្ចេញមកក្រៅតាម វាចារ និង កាយ។ ពេលមនុស្សស្លាប់ទៅ គេបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ ទៅកាន់សុគតិភព ពេលស្លាប់នៅមានវិញ្ញាណជាអមតៈ (អត្តា) មិនបាត់បង់។ សរុបមក ធាតុ ថាមពល និង វិញ្ញាណ មានជាអមតៈ គ្រាន់តែប្រែប្រួល ផ្លាស់ប្តូរ។ ពេលមនុស្សស្លាប់ទៅ គឺមិនស្លាប់ទៅសូន្យទទេ ទេ គឺនៅមាន ធាតុ ថាមពល និង វិញ្ញាណ នៅដដែរ ហើយនឹងផ្សំផ្គំឡើងវិញ។ វត្ថុកើតពីការផ្គំគ្នា ត្រូវតែបែកធ្លាយ ការប្រែប្រួលជាទុក្ខ រូបកាយមនុស្សកើតពីការផ្សំផ្គំហើយប្រែប្រួល ជាទុក្ខ ជីវិតជាទុក្ខ។ ចិត្តកាន់តែជាប់ជំពាក់ ចិត្តកាន់តែប្រកាន់ហួងហែង ទុក្ខកាន់តែខ្លាំង។ ព្រះនិព្វាន ជាទីអស់ទុក្ខ ជាទីបរមសុខក្រៃលែង។ ផ្លូវព្រះនិព្វាន គឺការប្រតិបត្តិ សីល សមាធិ បញ្ញា(វិបស្សនា)។


No comments:

Post a Comment